Monday, April 21, 2014
ធ្វើម៉េចដឹងថាអ្នកមានស្នេហាទៅ? (អត្ថបទចុះផ្សាយនៅថ្ងៃ 20-04-2014 12:26 pm) | ដោយ ថ្មីៗ Share on facebook Share on twitter Share on pinterest_share Share on linkedin Share on gmail Share on email Share on google_plusone_share More Sharing Services 0 វាមិនមានសញ្ញាបញ្ជាក់ប្រាប់ត្រង់ៗថាអ្នកកំពុងតែមានស្នេហាជាមួយមនុស្សណាម្នាក់ទេ។ ការណាត់ជួបគ្នាពីរបីដង, ការញ៉ាំអាហារពេលយប់ម្តងពីរយ៉ាងអស្ចារ្យ ឬការស្និទ្ធស្នាលខាងផ្លូវកាយគឺជាសញ្ញាអាចបញ្ជាក់អំពីការពិតថាអ្នកទាំងពីរកំពុងតែចូលចិត្តគ្នាទៅវិញទៅមកហើយ។ ការពិតទៀតគឺថា អ្នកអាចមានស្នេហាបានលុះត្រាតែក្រោយពីអ្នកទាំងពីបានធ្វើការសម្រេចចិត្តមួយចំនួនអោយគ្នាទៅវិញទៅមក និងបញ្ហាផ្ទាល់ខ្លួនដែលកាន់តែសំខាន់ចំពោះស្ថានភាពទំនាក់ទំនងអ្នកតែម្តង។ ដូច្នេះតើមានអ្វីខ្លះដែលអាចបញ្ជាក់ថាអ្នកមានស្នេហាមួយមែននោះ? ការសម្រេចចិត្តអោយគ្នាទៅវិញទៅមកថាមិនអោយជួបអ្នកផ្សេង នៅពេលអ្នកទាំងពីរធ្វើការសម្រេចទៅវិញទៅមកថានឹងមិនអោយជួបអ្នកផ្សេងដែលស្គាល់គ្នាទេ និងសម្រាប់តែធ្វើការផ្តោតអារម្មណ៍លើចំណងចំពោះគ្នាទៅវិញទៅមកនោះ មានន័យថាអ្នកពិតជាឈានដល់មួយជំហានទៀតដើម្បីចូលខ្លួនក្នុងស្នេហាមួយហើយ។ ការពិតនោះគឺថា អ្នកកំពុងតែចង់ចំណាយពេលវេលាទាំងអស់របស់អ្នកជាមួយដៃគូដើម្បីបង្ហាញថាអ្នកប្រហែលជាលង់ស្រឡាញ់គេហើយ។ និយាយពីរឿងអនាគត នៅពេលមនុស្សពីរនាក់មានភាពចាស់ទុំមួយអំពីអ្វីដែលជារឿងអនាគត់របស់ស្នេហាពួកគេ និងសម្រេចចិត្តថាពួកគេអាចមើលថែរក្សាខ្លួនពួកគេបានហើយ នោះវាជាពេលវាលាមួយដែលពួកគេដឹងថាពួកគេកំពុងតែស្រឡាញ់គ្នាហើយ។ ការនិយាយអំពីកត្តាជាច្រើនដូចជា រឿងអនាគត និងភាពហ្នឹងនរ នឹងជួយអោយអ្នកដឹងថាពេលណាអ្នកស្ថិតក្នុងស្នេហាមួយហើយ។ ឃើញសញ្ញាមួយចំនួន ឥឡូវនេះមិនមែនជាក្បួនច្បាប់ដែលពិតប្រាកដនោះទេ។ តែបើសិនជាអ្នកយល់ថាអ្នកកំពុងតែបង្កើនអារម្មណ៍ទំនាក់ទំនងជាមួយដៃគូ វាបរហែលជារឿងត្រឹមត្រូវហើយ ព្រោះអ្នកកំពុងតែផ្តល់នូវការណាត់ជួបគ្នាជាមួយនឹងការគិតអំពីវាខ្លាំងមែនទែន។ អ្នកនឹងដឹងថាខ្លួនអ្នកកំពុងតែស្ថិតក្នុងស្នេហាមួយនៅពេលអ្នកចេះតែគិតអំពីមនុស្សម្នាក់នោះមិនដាច់ ហើយចេះតែចង់ប្រាប់ថាអ្នកស្រឡាញ់គេ។ ប្រាប់មិត្តភក្តិ បើសិនជាអ្នកយល់ថាខ្លួនឯងចេះតែនិយាយអំពីមនុស្សពិសេសមនុស្សនោះក្នុងជីវិតប្រាប់មិត្តភក្តិអោយដឹងនោះ វាគឺជាគន្លឹះសំខាន់មួយហើយដែលបញ្ជាក់ថាអ្នកកំពុងតែមានស្នេហា។ លើសពីនេះទៅទៀត បើសិនជាដៃគូអ្នក និងអ្នកចង់ជួបមិត្តភក្តិគ្នាទៅវិញទៅមក នោះហើយជាសញ្ញាបញ្ជាក់អំពីការពិតនៃសេចក្តីស្រឡាញ់ហើយ។ ជួបឪពុកម្តាយ មែនហើយ បើសិនជាឪពុកម្តាយអ្នកនិយាយប្រាប់អំពីការជួបគ្នារបស់ដៃគូអ្នកនឹងពួកគាត់នៅពេលខ្លីខាងមុខនោះ មានន័យថាគាត់ពិតជាកំពុងតែគិតអំពីការបង្កើតចំណងស្នេហានាពេលឆាប់ៗខាងមុខហើយ។ ការជួបឪពុកម្តាយគឺជារឿងមួយដ៏សំខាន់ក្នុងទំនាក់ទំនងស្នេហាគ្រប់ប្រភេទ ហើយអ្នកក៏គួរតែអោយច្បាស់អំពីអារម្មណ៍ខ្លួនឯងដែរមុនពេលឈានដល់ចំណុចនេះ។ សញ្ញាបញ្ជាក់តិចតួចផ្សេងទៀតដែលជួយអោយអ្នកដឹងថាអ្នកមានស្នេហា អ្នកចង់ទៅពិធីជប់លៀងនានាជាមួយគ្នា អ្នកផ្តល់ជាបំណងប្រាថ្នា និងក្តីស្រមៃអោយគ្នាទៅវិញទៅមក អ្នកដឹងថាខ្លួនឯងមានស្នេហានៅពេលដែលអ្នកបានប្រើវិធីផ្ទាល់ខ្លួនដើម្បីធ្វើអោយមនុស្សម្នាក់ផ្សេងទៀតសប្បាយចិត្ត មានសញ្ញាតិចតួចច្រើនណាស់ដែលនឹងនាំអោយជឿជាក់ថា អ្នកប្រហែលជាមានស្នេហាបាន។ ទោះបីជាយ៉ាងណាក៏ដោយ សញ្ញាដ៏បំផុតនោះគឺថា ចិត្តរបស់អ្នកប្រាប់ខ្លួនឯងថាអ្នកមានស្នេហាហើយ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment